សូរ៉ា 17 · ជូស 15

Al-Isra · 17:16

وَإِذَا أَرَدْنَا أَنْ نُهْلِكَ قَرْيَةً أَمَرْنَا مُتْرَفِيهَا فَفَسَقُوا فِيهَا فَحَقَّ عَلَيْهَا الْقَوْلُ فَدَمَّرْنَاهَا تَدْمِيرًا

ហើយនៅពេលដែលយើងមានចេតនាបំផ្លាញភូមិ ស្រុកណាមួយ យើងបានបញ្ជាមេដឹកនាំរបស់វា(ឱ្យគោរពតាម អល់ឡោះ) តែពួកគេបែរជាប្រព្រឹត្ដបទល្មើសនៅក្នុង(ភូមិស្រុក) នោះទៅវិញ ពេលនោះពាក្យដាក់ទារុណកម្មត្រូវធ្លាក់ទៅលើវា (ភូមិស្រុក) ក្រោយមកយើងបានបំផ្លាញវាខេ្ទចខ្ទីអស់។

តាហ្វសៀរ

ហើយនៅពេលដែលយើងមានចេតនាបំផ្លាញភូមិស្រុកណាមួយដោយសារតែការបំពានរបស់ពួកគេនោះ យើងបានបញ្ជាឲ្យអ្នកដែលរមិលចំពោះឧបការគុណ(របស់យើង)នោះ គោរពប្រតិបត្តិ(មកចំពោះយើង) តែពួកគេមិនបានគោរពតាមនោះឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាប្រឆាំង និងងាកចេញពីការគោរពប្រតិបត្តិ(ចំពោះយើង)ទៅវិញ។ ដូច្នេះ ពាក្យសម្តីដាក់ទណ្ឌកម្មពួកគេឲ្យផុតពូជនោះ គឺបានកើតឡើងយ៉ាងពិតប្រាកដទៅលើពួកគេ ហើយពេលនោះ យើងក៏បានបំផ្លាញពួកគេឲ្យវិនាសសាបសូន្យ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់