សូរ៉ា 17 · ជូស 15
Al-Isra · 17:21
انْظُرْ كَيْفَ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍ ۚ وَلَلْآخِرَةُ أَكْبَرُ دَرَجَاتٍ وَأَكْبَرُ تَفْضِيلًا
ចូរអ្នក(មូហាំម៉ាត់)មើលចុះ. តើយើងបានលើកតម្កើង ពួកគេឱ្យប្រសើរជាងគ្នាយ៉ាងដូចមេ្ដច(នៅក្នុងលោកិយនេះ)? ហើយនៅថ្ងៃបរលោកវិញ ពួកគេទទួលបានឋានៈ និងភាពថ្កុំថ្កើង ធំធេងជាងនេះទៅទៀត។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះ ថាតើយើងបានលើកតម្កើងពួកគេឲ្យមានភាពប្រសើរជាងគ្នាចំពោះលាភសក្ការៈនិងឋានៈសក្តិនៅក្នុងលោកិយនេះយ៉ាងដូចម្ដេច? ហើយនៅថ្ងៃបរលោកវិញ ពួកគេមានភាពខុសគ្នាខ្លាំងបំផុតចំពោះកម្រិតនៃឧបការគុណជាងឆាកជីវិតលោកិយនេះទៅទៀត និងមានភាពល្អប្រសើរជាងគ្នាធំធេងបំផុត។ ដូច្នេះ ចូរឲ្យអ្នកដែលមានជំនឿយកចិត្តទុកដាក់ចំពោះវា(ថ្ងៃបរលោក)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល