សូរ៉ា 17 · ជូស 15
Al-Isra · 17:12
وَجَعَلْنَا اللَّيْلَ وَالنَّهَارَ آيَتَيْنِ ۖ فَمَحَوْنَا آيَةَ اللَّيْلِ وَجَعَلْنَا آيَةَ النَّهَارِ مُبْصِرَةً لِتَبْتَغُوا فَضْلًا مِنْ رَبِّكُمْ وَلِتَعْلَمُوا عَدَدَ السِّنِينَ وَالْحِسَابَ ۚ وَكُلَّ شَيْءٍ فَصَّلْنَاهُ تَفْصِيلًا
ហើយយើងបានបង្កើតពេលយប់ និងពេលថ្ងៃជាសញ្ញាពីរ។ ក្រោយមកយើងបានបំបាត់នូវសញ្ញាពេលយប់(ភាពងងឹត) ដោយយើងបានបង្កើតសញ្ញាពេលថ្ងៃជាពន្លឺដើម្បីឱ្យពួកអ្នកស្វែង រកលាភសក្ការៈពីម្ចាស់របស់ពួកអ្នក និងដើម្បីឱ្យពួកអ្នកដឹងចំនួន ឆ្នាំ និងការគណនា។ ហើយអ្វីៗគ្រប់បែបយ៉ាងគឺយើងបានបញ្ជាក់ វាយ៉ាងល្អិតល្អន់។
តាហ្វសៀរ
ហើយយើងបានបង្កើតពេលយប់និងពេលថ្ងៃ ជាសញ្ញាសម្គាល់ពីរដែលបញ្ជាក់ពីភាពតែមួយគត់របស់អល់ឡោះ និងអានុភាពដ៏ខ្លាំងក្លារបស់ទ្រង់ ដោយសារតែនៅក្នុងវាទាំងពីរនោះ គឺមានដូចជាភាពខុសគ្នានៃរយៈពេលវែង ខ្លី និងភាពក្ដៅ ត្រជាក់។ ក្រោយមក យើងបានបង្កើតពេលយប់ឲ្យមានភាពងងឹតសម្រាប់(ឲ្យពួកគេ)សម្រាកនិងគេង ហើយយើងបានបង្កើតពេលថ្ងៃឲ្យមានពន្លឺភ្លឺ ដែលធ្វើឲ្យមនុស្សលោកបានមើលឃើញ ហើយពួកគេអាចស្វែងរកលាភសក្ការៈសម្រាប់ផ្គត់ផ្គង់ការរស់នៅរបស់ពួកគេ។ សង្ឃឹមថា តាមរយៈការផ្លាស់ប្តូរជាបន្តបន្ទាប់រវាងពេលយប់និងពេលថ្ងៃនេះ ពួកអ្នកអាចដឹងពីចំនួនឆ្នាំ និងអ្វីដែលពួកអ្នកត្រូវកាចំពោះរវា ដូចជាការគណនារយៈពេលនៃខែ ថ្ងៃ និងម៉ោងជាដើម។ ហើយរាល់អ្វីៗទាំងអស់ យើងបានបញ្ជាក់ប្រាប់វាយ៉ាងច្បាស់លាស់ ដើម្បីឲ្យពួកអ្នកអាចបែងចែកអ្វីៗទាំងអស់ និងដើម្បីបញ្ជាក់ពីអ្នកដែលត្រូវ និងអ្នកដែលខុស។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល