សូរ៉ា 17 · ជូស 15

Al-Isra · 17:13

وَكُلَّ إِنْسَانٍ أَلْزَمْنَاهُ طَائِرَهُ فِي عُنُقِهِ ۖ وَنُخْرِجُ لَهُ يَوْمَ الْقِيَامَةِ كِتَابًا يَلْقَاهُ مَنْشُورًا

ហើយមនុស្សលោកគ្រប់រូប គឺយើងបានចងភ្ជាប់ទង្វើ របស់ពួកគេទៅនឹងកញ្ចឹងករបស់គេ ហើយយើងនឹងបង្ហាញដល់គេ វិញនៅថ្ងៃបរលោកនូវសៀវភៅកំណត់ហេតុ ដែលគេនឹងឃើញវា ដោយចំហ។

តាហ្វសៀរ

ហើយមនុស្សគ្រប់រូប យើងបានឲ្យទង្វើរបស់គេនៅជាប់ជាមួយនឹងគេជានិច្ចដូចជាខ្សែកដែលជាប់នៅនឹងកដូច្នោះដែរ ដែលវា(ទង្វើ)មិនឃ្លាតចេញពីរូបគេឡើយ រហូតដល់គេជំនុំជម្រះលើរូបគេ។ ហើយយើងនឹងបញ្ចេញឲ្យគេនៅថ្ងៃបរលោកនូវសៀវភៅកំណត់ហេតុមួយ ដែលនៅក្នុងសៀវភៅនោះ គឺមានរាល់អ្វីៗទាំងអស់ដែលគេបានសាង(កន្លងមក) ទាំងប្រការល្អនិងប្រការអាក្រក់ ដែលគេនឹងឃើញវាត្រូវបានបើកចំហនៅពីមុខរបស់គេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់