សូរ៉ា 17 · ជូស 15
Al-Isra · 17:11
وَيَدْعُ الْإِنْسَانُ بِالشَّرِّ دُعَاءَهُ بِالْخَيْرِ ۖ وَكَانَ الْإِنْسَانُ عَجُولًا
ហើយមនុស្សលោក(ពេលខ្លះ)បួងសួងសុំប្រការអាក្រក់ (ពីអល់ឡោះនៅពេលដែលគេមានកំហឹង)ដូចជាការបួងសួងសុំ របស់គេនូវប្រការល្អដែរ។ ហើយមនុស្សលោក គឺទំលាប់ប្រញាប់ ប្រញាល់(ក្នុងការសុំឬធ្វើអ្វីមួយ)។
តាហ្វសៀរ
ហើយមនុស្សលោក (ពេលខ្លះ)ដោយសារតែភាពល្ងង់ខ្លៅរបស់គេ គឺគេបានបួងសួងសុំឲ្យខ្លួនរបស់គេ កូនចៅរបស់គេ និងទ្រព្យសម្បត្តិរបស់គេឲ្យទទួលរងនូវប្រការអាក្រក់នៅពេលដែលគេមានកំហឹង ដូចជាការដែលពួកគេបួងសួងសុំឲ្យខ្លួនគេទទួលបាននូវប្រការល្អដែរ។ ពិតប្រាកដណាស់ ប្រសិនបើយើងទទួលយកការបួងសួងសុំប្រការអាក្រក់របស់គេនោះ វានឹងបំផ្លាញខ្លួនរបស់គេ បំផ្លាញទ្រព្យសម្បត្តិរបស់គេ និងបំផ្លាញកូនចៅរបស់គេជាមិនខានឡើយ។ ហើយមនុស្សលោកត្រូវបានគេបង្កើតមកដោយមានលក្ខណៈអន្ទះសារ(ប្រញាប់ប្រញាល់ក្នុងការធ្វើអ្វីមួយ)។ ហេតុនេះហើយទើបជួនកាល គេចង់ឲ្យអ្វីដែលបង្កគ្រោះថ្នាក់ដល់រូបគេនោះ កើតឡើងភ្លាមៗផងដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល