សូរ៉ា 16 · ជូស 14
An-Nahl · 16:96
مَا عِنْدَكُمْ يَنْفَدُ ۖ وَمَا عِنْدَ اللَّهِ بَاقٍ ۗ وَلَنَجْزِيَنَّ الَّذِينَ صَبَرُوا أَجْرَهُمْ بِأَحْسَنِ مَا كَانُوا يَعْمَلُونَ
អ្វីដែលមាននៅជាមួយពួកអ្នក(នៅក្នុងលោកិយនេះ) វា នឹងរលាយសាបសូន្យ ហើយអ្វីដែលមាននៅជាមួយអល់ឡោះនោះ គឺអមតៈ។ ហើយយើងពិតជានឹងតបស្នងឱ្យបណ្ដាអ្នកដែលបាន អត់ធ្មត់នូវផលបុណ្យរបស់ពួកគេ ដោយសារតែអំពើល្អដែលពួកគេ ធ្លាប់បានសាងកន្លងមក។
តាហ្វសៀរ
អ្វីដែលមាននៅជាមួយពួកអ្នក(ឱមនុស្សលោកទាំងឡាយ) ដូចជាទ្រព្យសម្បត្តិ ការត្រេកត្រអាល និងឧបការគុណទាំងឡាយនោះ គឺនឹងត្រូវរលាយសាបសូន្យវិញ បើទោះបីជាវាមានចំនួនច្រើនក៏ដោយ។ តែអ្វីដែលនៅជាមួយអល់ឡោះនៃការតបស្នង(ផលបុណ្យ)នោះ គឺនៅគង់វង្សជានិច្ច។ ដូច្នេះ តើពួកអ្នកឲ្យតម្លៃលើរបស់ដែលនឹងសាបសូន្យជាងរបស់ដែលនៅគង់វង្សជាអមតៈនោះយ៉ាងដូចម្តេច? ហើយយើងពិតជានឹងតបស្នងដល់បណ្តាអ្នកដែលអត់ធ្មត់លើ(ការអនុវត្តតាម)កិច្ចសន្យារបស់ពួកគេ ហើយមិនក្បត់កិច្ចសន្យានោះនូវផលបុណ្យដែលល្អប្រសើរជាងការគោរពប្រតិបត្តិដែលពួកគេបានធ្វើទៅទៀត ដោយយើងតបស្នងដល់ពួកគេចំពោះផលបុណ្យមួយទ្វេទៅជាដប់ និងទៅដល់ប្រាំពីររយ ហើយនឹងកើនទ្វេកាន់តែច្រើនថែមទៀត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល