សូរ៉ា 16 · ជូស 14
An-Nahl · 16:95
وَلَا تَشْتَرُوا بِعَهْدِ اللَّهِ ثَمَنًا قَلِيلًا ۚ إِنَّمَا عِنْدَ اللَّهِ هُوَ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ
ហើយចូរពួកអ្នកកុំប្ដូរកិច្ចសន្យារបស់អល់ឡោះជាមួយ នឹងតម្លៃមួយដ៏តិចតួចបំផុតឱ្យសោះ។ ពិតប្រាកដណាស់ អ្វីដែល មាននៅជាមួយអល់ឡោះគឺវាប្រសើរសម្រាប់ពួកអ្នក ប្រសិនបើ ពួកអ្នកបានដឹង។
តាហ្វសៀរ
ហើយចូរពួកអ្នកកុំយកកិច្ចសន្យារបស់អល់ឡោះប្តូរជាមួយនឹងកម្រៃបន្តិចបន្តួចទៅលើការរំលាយនូវកិច្ចសន្យា និងមិនប្រកាន់ខ្ជាប់នូវអ្វីដែលមានចែងក្នុងវាឲ្យសោះ។ ជាការពិតណាស់ អ្វីដែលមាននៅជាមួយអល់ឡោះ ដូចជាការជួយ និងទ្រព្យជ័យភណ្ឌនៅក្នុងលោកិយ ព្រមទាំងអ្វីដែលមាននៅជាមួយទ្រង់នៃការសើយសុខដ៏អមតៈនាថ្ងៃបរលោកនោះ គឺប្រសើរជាងកម្រៃដ៏តិចតួច(ដែលពួកអ្នកអាចទទួលបាន)ចំពោះការរំលាយនូវកិច្ចសន្យារបស់ពួកអ្នកដែលពួកអ្នកទោរទន់ទៅរកវា(ចង់បាន)នេះទៅទៀត ប្រសិនបើពួកអ្នកបានដឹងដូច្នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល