សូរ៉ា 16 · ជូស 14

An-Nahl · 16:94

وَلَا تَتَّخِذُوا أَيْمَانَكُمْ دَخَلًا بَيْنَكُمْ فَتَزِلَّ قَدَمٌ بَعْدَ ثُبُوتِهَا وَتَذُوقُوا السُّوءَ بِمَا صَدَدْتُمْ عَنْ سَبِيلِ اللَّهِ ۖ وَلَكُمْ عَذَابٌ عَظِيمٌ

ហើយចូរពួកអ្នកកុំយកពាក្យសម្បថរបស់ពួកអ្នកមកបោក បញ្ឆោតរវាងពួកអ្នក ជាហេតុធ្វើឱ្យជើងរអិលក្រោយពីមានភាពរឹង មាំហើយនោះឱ្យសោះ។ ហើយពួកអ្នកនឹងភ្លក្សរសជាតិអាក្រក់ (ទណ្ឌកម្មក្នុងលោកិយនេះ) ដោយសារតែពួកអ្នកបានរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ។ ហើយពួកអ្នកនឹងទទួលទារុណកម្ម យ៉ាងធ្ងន់ធ្ងរបំផុត។

តាហ្វសៀរ

ហើយចូរពួកអ្នកកុំយកពាក្យសម្បថរបស់ពួកអ្នកមកបោកប្រាស់រវាងពួកអ្នកទៅវិញទៅមក ដោយពួកអ្នកគោរពតាមអ្វីដែលមាននៅក្នុងវាតាមទំនើងចិត្តរបស់ពួកអ្នក ហើយពួកអ្នករំលាយកិច្ចសន្យានោះពេលណាដែលអ្នកចង់ និងគោរពតាមវានៅពេលណាដែលណាអ្នកចង់ឲ្យសោះ។ ប្រសិនបើពួកអ្នកធ្វើដូច្នោះនោះ នឹងធ្វើឲ្យជើងរបស់ពួកអ្នករអិលចេញពីមាគ៌ាដែលត្រឹមត្រូវបន្ទាប់ពីមានលំនឹងនៅលើវាហើយនោះមិនខានឡើយ។ ហើយពួកអ្នកនឹងភ្លក្សនូវរសជាតិទណ្ឌកម្មដោយសារតែការវង្វេងរបស់ពួកអ្នកពីមាគ៌ារបស់អល់ឡោះ និងធ្វើឲ្យអ្នកដទៃទៀតវង្វេងចេញអំពីវាថែមទៀត។ ហើយសម្រាប់ពួកអ្នក គឺនឹងត្រូវទទួលនូវទណ្ឌកម្មទ្វេដង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់