សូរ៉ា 16 · ជូស 14
An-Nahl · 16:93
وَلَوْ شَاءَ اللَّهُ لَجَعَلَكُمْ أُمَّةً وَاحِدَةً وَلَٰكِنْ يُضِلُّ مَنْ يَشَاءُ وَيَهْدِي مَنْ يَشَاءُ ۚ وَلَتُسْأَلُنَّ عَمَّا كُنْتُمْ تَعْمَلُونَ
ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ពិតជាធ្វើឱ្យ ពួកអ្នកក្លាយជាប្រជាជាតិតែមួយ។ ប៉ុន្ដែទ្រង់ធ្វើឱ្យវងេ្វងចំពោះអ្នក ណាដែលទ្រង់មានចេតនា ហើយទ្រង់ក៏ចង្អុលបង្ហាញចំពោះជនណា ដែលទ្រង់មានចេតនាដែរ។ ហើយពួកអ្នកពិតជានឹងត្រូវគេសួរអំពី អ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។
តាហ្វសៀរ
ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ពិតជានឹងធ្វើឲ្យពួកអ្នកក្លាយជាប្រជាជាតិតែមួយដែលស្ថិតនៅលើការពិតជាមិនខាន។ ក៏ប៉ុន្តែទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា(ចង់ឲ្យគេវង្វេង) ដោយធ្វើឲ្យគេងាកចេញពីការពិត និង(ដើរចេញ)ពីការគោរពតាមកិច្ចសន្យា ដោយភាពយុត្តិធម៌របស់ទ្រង់។ ហើយទ្រង់ចង្អុលបង្ហាញដល់ជនណាដែលទ្រង់មានចេតនាដោយភាពសប្បុរសរបស់ទ្រង់។ ហើយនៅថ្ងៃបរលោក ពួកអ្នកពិតជានឹងត្រូវគេសួរអំពីអ្វីដែលពួកអ្នកធ្លាប់បានសាងនៅក្នុងលោកិយនេះជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល