សូរ៉ា 16 · ជូស 14
An-Nahl · 16:97
مَنْ عَمِلَ صَالِحًا مِنْ ذَكَرٍ أَوْ أُنْثَىٰ وَهُوَ مُؤْمِنٌ فَلَنُحْيِيَنَّهُ حَيَاةً طَيِّبَةً ۖ وَلَنَجْزِيَنَّهُمْ أَجْرَهُمْ بِأَحْسَنِ مَا كَانُوا يَعْمَلُونَ
អ្នកណាហើយដែលបានសាងអំពើល្អក្នុងចំណោមបុរស ឬ ស្ដ្រី ហើយគេជាអ្នកមានជំនឿទៀតនោះ គឺយើងពិតជានឹងធ្វើឱ្យគេ មានជីវិតរស់នៅដ៏ល្អប្រសើរ និងតបស្នងឱ្យពួកគេនូវផលបុណ្យ របស់ពួកគេ ដោយសារតែអំពើល្អដែលពួកគេធ្លាប់បានសាង។
តាហ្វសៀរ
បុគ្គលណាហើយដែលបានសាងទង្វើកុសលដែលស្របនឹងច្បាប់ឥស្លាម មិនថាបុរសឬស្រ្តី ហើយគេជាអ្នកដែលមានជំនឿចំពោះអល់ឡោះទៀតនោះ យើងពិតជានឹងធ្វើឲ្យជីវិតរស់នៅរបស់គេនៅក្នុងលោកិយនេះមានភាពល្អប្រសើរ ដោយឲ្យគេពេញចិត្តនឹងអ្វីដែលអល់ឡោះបានកំណត់ ព្រមទាំងចង្អុលបង្ហាញរូបគេឲ្យគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)។ ហើយយើងនឹងតបស្នងដល់ពួកគេនូវផលបុណ្យរបស់ពួកគេនៅថ្ងៃបរលោកនោះ (នូវការតបស្នងដែល)ល្អប្រសើរជាងទង្វើកុសលដែលពួកគេធ្លាប់បានសាងនៅក្នុងលោកិយនេះទៅទៀត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល