សូរ៉ា 16 · ជូស 14
Allah commands justice · An-Nahl 16:90
۞ إِنَّ اللَّهَ يَأْمُرُ بِالْعَدْلِ وَالْإِحْسَانِ وَإِيتَاءِ ذِي الْقُرْبَىٰ وَيَنْهَىٰ عَنِ الْفَحْشَاءِ وَالْمُنْكَرِ وَالْبَغْيِ ۚ يَعِظُكُمْ لَعَلَّكُمْ تَذَكَّرُونَ
ពិតប្រាកដណាស់ អល់ឡោះបញ្ជាឱ្យប្រកាន់នូវភាពយុត្ដិធម៌ និងគុណធម៌ និងផ្ដល់ជំនួយដល់ញាតិសន្ដាន ហើយទ្រង់ហាម ឃាត់ពីអំពើកាមគុណខុសច្បាប់ទាំងឡាយ និងប្រការដែលត្រូវ ហាមឃាត់ ហើយនិងអំពើបំពាននានា។ ទ្រង់ដាស់តឿនពួកអ្នក សង្ឃឹមថាពួកអ្នកនឹងចងចាំ។
តាហ្វសៀរ
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បង្គាប់ប្រើខ្ញុំបម្រើរបស់ទ្រង់ឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ ដោយត្រូវបំពេញនូវបណ្តាសិទ្ធិទាំងឡាយរបស់អល់ឡោះនិងសិទ្ធិទាំងឡាយរបស់ខ្ញុំបម្រើ(របស់ទ្រង់) ហើយមិនត្រូវលើកតម្កើងនរណាម្នាក់លើសម្នាក់ទៀតនៅក្នុងការកាត់សេចក្តីនោះទេ លើកលែងតែស្ថិតនៅលើការពិតដែលចាំបាច់ត្រូវតែលើកតម្កើងឲ្យខ្ពស់ជាងដូចនេះ។ ហើយទ្រង់ប្រើឲ្យមានគុណធម៌ ដោយគេត្រូវពេញចិត្តធ្វើនូវទង្វើដែលមិនមែនជាកាតព្វកិច្ចលើរូបគេ ដូចជាការបរិច្ចាគទានដោយស្ម័គ្រចិត្ត និងការអធ្យាស្រ័យដល់អ្នកដែលបំពាន(មកលើខ្លួន)។ ហើយទ្រង់ក៏បានបង្គាប់ប្រើឲ្យផ្តល់ដល់ញាតិសណ្តាននូវអ្វីដែលពួកគេត្រូវការចំពោះវា ហើយទ្រង់ហាមឃាត់នូវរាល់ប្រការដែលមិនល្អទាំងឡាយ មិនថាជាពាក្យសម្តី ដូចជានិយាយពាក្យអាសគ្រាម ឬជាទង្វើ ដូចជាការប្រព្រឹត្តហ្ស៊ីណាជាដើម។ ហើយទ្រង់បានបានហាមឃាត់នូវប្រការទាំងឡាយដែលច្បាប់ហាមប្រាម នោះគឺរាល់អំពើល្មើសទាំងឡាយ។ ទ្រង់ក៏បានហាមឃាត់ពីការបំពាន និងក្រអឺតក្រទមទៅលើមនុស្សលោកផងដែរ។ អល់ឡោះជាម្ចាស់ទ្រង់ក្រើនរំលឹកពួកអ្នកនូវអ្វីដែលទ្រង់បានប្រើពួកអ្នកឲ្យធ្វើវា និងហាមឃាត់ពួកអ្នកអំពីវានៅក្នុងវាក្យខណ្ឌនេះ សង្ឃឹមថាពួកអ្នកនឹងយកជាមេរៀននូវអ្វីដែលទ្រង់បានណែនាំពួកអ្នកចំពោះវានោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល