សូរ៉ា 16 · ជូស 14
An-Nahl · 16:91
وَأَوْفُوا بِعَهْدِ اللَّهِ إِذَا عَاهَدْتُمْ وَلَا تَنْقُضُوا الْأَيْمَانَ بَعْدَ تَوْكِيدِهَا وَقَدْ جَعَلْتُمُ اللَّهَ عَلَيْكُمْ كَفِيلًا ۚ إِنَّ اللَّهَ يَعْلَمُ مَا تَفْعَلُونَ
ហើយចូរពួកអ្នកគោរពកិច្ចសន្យារបស់អល់ឡោះនៅពេល ដែលពួកអ្នកបានសន្យាហើយនោះ។ ហើយចូរពួកអ្នកកុំក្បត់ពាក្យ សម្បថទាំងឡាយក្រោយពីបានបញ្ជាក់វាយ៉ាងច្បាស់លាស់ហើយ នោះ។ ហើយជាការពិតណាស់ ពួកអ្នកបានយកអល់ឡោះធ្វើជា អ្នកធានាចំពោះពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វី ដែលពួកអ្នកប្រព្រឹត្ដ។
តាហ្វសៀរ
ហើយចូរពួកអ្នកគោរពតាមកិច្ចសន្យានានាដែលពួកអ្នកបានចុះកិច្ចសន្យាជាមួយអល់ឡោះ ឬបានចុះកិច្ចសន្យាជាមួយនឹងមនុស្សលោកទៅលើវា ហើយចូរពួកអ្នកកុំក្បត់ពាក្យសម្បថទាំងឡាយក្រោយពីពួកអ្នកបានបញ្ជាក់ចំពោះវាដោយការស្បថនឹងអល់ឡោះហើយនោះឲ្យសោះ ពីព្រោះពួកអ្នកបានយកអល់ឡោះធ្វើជាសាក្សីទៅលើពួកអ្នកលើការគោរពតាមកិច្ចសន្យានូវអ្វីដែលពួកអ្នកបានស្បថទៅលើវាហើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងពួកអ្នកចំពោះវាវិញ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល