សូរ៉ា 16 · ជូស 14
An-Nahl · 16:89
وَيَوْمَ نَبْعَثُ فِي كُلِّ أُمَّةٍ شَهِيدًا عَلَيْهِمْ مِنْ أَنْفُسِهِمْ ۖ وَجِئْنَا بِكَ شَهِيدًا عَلَىٰ هَٰؤُلَاءِ ۚ وَنَزَّلْنَا عَلَيْكَ الْكِتَابَ تِبْيَانًا لِكُلِّ شَيْءٍ وَهُدًى وَرَحْمَةً وَبُشْرَىٰ لِلْمُسْلِمِينَ
ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងតែងតាំងគ្រប់ ប្រជាជាតិនូវសាក្សីម្នាក់ទៅលើពួកគេដែលចេញពីពួកគេផ្ទាល់។ ហើយយើងក៏បាននាំអ្នក(មូហាំម៉ាត់)មកធ្វើជាសាក្សីចំពោះពួក ទាំងនេះ(ប្រជាជាតិរបស់គាត់)ផងដែរ។ ហើយយើងបានបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក ដើម្បីបញ្ជាក់ចំពោះអ្វីៗគ្រប់បែបយ៉ាង និង ជាការចង្អុលបង្ហាញ និងជាក្ដីមេត្ដាករុណា ហើយនិងជាការផ្ដល់ ដំណឹងល្អចំពោះបណ្ដាអ្នកមូស្លីម។
តាហ្វសៀរ
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នៅថ្ងៃដែលយើងនឹងតែងតាំងពីគ្រប់ប្រជាជាតិនីមួយៗនូវអ្នកនាំសារម្នាក់ដើម្បីធ្វើជាសាក្សីទៅលើពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនៃការមានជំនឿ ឬគ្មានជំនឿ។ អ្នកនាំសារម្នាក់នោះ គឺមកពីពូជសាសន៍របស់ពួកគេផ្ទាល់ និងនិយាយាភាសារបស់ពួកគេ។ ហើយយើងក៏នឹងនាំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកធ្វើជាសាក្សីទៅលើប្រជាជាតិទាំងអស់នោះផងដែរ។ ហើយយើងបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នកដើម្បីបញ្ជាក់រាល់អ្វីដែលត្រូវការការបញ្ជាក់ ដូចជាប្រការដែលគេអនុញ្ញាត ប្រការដែលគេហាមឃាត់ ផលបុណ្យ និងបាបកម្ម និងប្រការផ្សេងៗទៀត។ ហើយយើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាការចង្អុលបង្ហាញដល់មនុស្សលោកទៅកាន់ការពិត និងជាក្តីមេត្តាករុណាដល់អ្នកដែលមានជំនឿចំពោះវា ហើយអនុវត្តតាមនូវអ្វីដែលមាននៅក្នុងវា ហើយក៏ជាការផ្តល់ដំណឹងរីករាយចំពោះបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនូវការសើយសុខជានិរន្តន៍ដែលពួកគេកំពុងតែរង់ចាំផងដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល