សូរ៉ា 16 · ជូស 14
An-Nahl · 16:9
وَعَلَى اللَّهِ قَصْدُ السَّبِيلِ وَمِنْهَا جَائِرٌ ۚ وَلَوْ شَاءَ لَهَدَاكُمْ أَجْمَعِينَ
ហើយតួនាទីរបស់អល់ឡោះ គឺការបង្ហាញមាគ៌ាដែលត្រឹម ត្រូវ ប៉ុន្ដែមានមាគ៌ាខ្លះងាករេ(ដូចជាមាគ៌ារបស់ពួកអារ៉ាប់គ្មាន ជំនឿ យ៉ាហ៊ូទី និងណាសរ៉នី)។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់ពិតជាចង្អុលបង្ហាញពួកអ្នកទាំងអស់គ្នា ។
តាហ្វសៀរ
ហើយតួនាទីរបស់អល់ឡោះ គឺការបញ្ជាក់ពីមាគ៌ាដែលត្រឹមត្រូវដែលនាំទៅរកការពេញចិត្តពីទ្រង់ នោះគឺសាសនាឥស្លាម។ តែមានមាគ៌ាខ្លះទៀត គឺជាមាគ៌ារបស់ស្ហៃតនដែលមានភាពវៀចវេរ ងាករេរចេញពីសេចក្តីពិត។ ហើយរាល់មាគ៌ាទាំងឡាយក្រៅពីមាគ៌ាឥស្លាមនោះ គឺជាមាគ៌ាដែលវៀចវេរ។ ហើយប្រសិនបើទ្រង់មានចេតនាចង្អុលបង្ហាញពួកអ្នកទៅកាន់ការមានជំនឿទាំងអស់គ្នានោះ ទ្រង់ពិតនឹងចង្អុលបង្ហាញពួកអ្នកទៅកាន់វាជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល