សូរ៉ា 16 · ជូស 14
An-Nahl · 16:10
هُوَ الَّذِي أَنْزَلَ مِنَ السَّمَاءِ مَاءً ۖ لَكُمْ مِنْهُ شَرَابٌ وَمِنْهُ شَجَرٌ فِيهِ تُسِيمُونَ
ទ្រង់ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃសម្រាប់ ពួកអ្នក ដែលវាមួយចំនួនសម្រាប់ផឹក និងវាមួយចំនួនទៀតសម្រាប់ រុក្ខជាតិ ដែលក្នុង(កន្លែងរុក្ខជាតិដុះ)នោះ ពួកអ្នកអាចឃ្វាលសត្វ ផងដែរ។
តាហ្វសៀរ
ហើយអល់ឡោះជាម្ចាស់ជាអ្នកដែលបញ្ចុះចេញពីដុំពពកនោះនូវទឹកភ្លៀងសម្រាប់ពួកអ្នក។ តាមរយៈទឹកភ្លៀងនេះ ពួកអ្នកអាចផឹកវា ហើយសត្វពាហនៈរបស់ពួកអ្នកក៏ផឹកវាផងដែរ។ ហើយអំពីទឹកនោះដែរ គឺសម្រាប់រុក្ខជាតិ(ស្រូបយក) ដែលនៅកន្លែងរុក្ខជាតិដុះនោះ ពួកអ្នកក៏អាចឃ្វាលសត្វរបស់ពួកអ្នកបានផងដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល