សូរ៉ា 16 · ជូស 14
An-Nahl · 16:11
يُنْبِتُ لَكُمْ بِهِ الزَّرْعَ وَالزَّيْتُونَ وَالنَّخِيلَ وَالْأَعْنَابَ وَمِنْ كُلِّ الثَّمَرَاتِ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَتَفَكَّرُونَ
ដោយសារទឹកភ្លៀងនោះ ទ្រង់ធ្វើឱ្យដុះចេញនូវដំណាំជា ច្រើន និងអូលីវ និងល្មើ និងទំពាំងបាយជូរ ហើយនិងផលានុផល គ្រប់ប្រភេទសម្រាប់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្ដុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។
តាហ្វសៀរ
ហើយតាមរយៈទឹកភ្លៀងនោះដែរ ទ្រង់ធ្វើឲ្យរុក្ខជាតិដុះចេញមកដែលពួកអ្នកអាចបរិភោគពីវាបាន។ ហើយដោយសារទឹកនោះដែរ ទ្រង់បានធ្វើឲ្យដុះចេញនូវដើមអូលីវ ដើមល្មើ ដើមទំពាំងបាយជូរ និងគ្រប់ប្រភេទរុក្ខជាតិជាច្រើនទៀតសម្រាប់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងទឹកភ្លៀង ហើយនិងអ្វីដែលកើតចេញ(ឬដុះចេញ)អំពីទឹកនោះ គឺជាភស្តុតាងដែលបង្ហាញពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់សម្រាប់ក្រុមដែលចេះគិតពិចារណានៅក្នុងការបង្កើតរបស់ទ្រង់ ដោយពួកគេយកវាធ្វើជាភស្តុតាងបង្ហាញពីភាពធំធេងរបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល