សូរ៉ា 16 · ជូស 14
An-Nahl · 16:8
وَالْخَيْلَ وَالْبِغَالَ وَالْحَمِيرَ لِتَرْكَبُوهَا وَزِينَةً ۚ وَيَخْلُقُ مَا لَا تَعْلَمُونَ
ហើយ(ទ្រង់បានបងើ្កត)សត្វសេះ និងសត្វសេះទេស ហើយ និងសត្វលាដើម្បីឱ្យពួកអ្នកជិះវា និងជាការលំអ។ ហើយទ្រង់បង្កើត អ្វីៗផេ្សងទៀតដែលពួកអ្នកមិនដឹង។
តាហ្វសៀរ
ហើយអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសត្វសេះ សត្វសេះទេស និងសត្វលាដើម្បីឲ្យពួកអ្នកជិះ និងដឹកជញ្ជូនទំនិញរបស់ពួកអ្នក ហើយក៏ដើម្បីជាការលម្អសម្រាប់ពួកអ្នកផងដែរ ដោយពួកអ្នកអាចយកវាមកលម្អក្នុងចំណោមមនុស្សលោក។ ហើយទ្រង់បានបង្កើតអ្វីៗផ្សេងទៀតដែលពួកអ្នកមិនដឹងក្នុងចំណោមអ្វីៗទាំងឡាយដែលទ្រង់មានចេតនាចង់បង្កើតវា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល