សូរ៉ា 16 · ជូស 14
An-Nahl · 16:7
وَتَحْمِلُ أَثْقَالَكُمْ إِلَىٰ بَلَدٍ لَمْ تَكُونُوا بَالِغِيهِ إِلَّا بِشِقِّ الْأَنْفُسِ ۚ إِنَّ رَبَّكُمْ لَرَءُوفٌ رَحِيمٌ
ហើយវាថែមទាំងដឹកជញ្ជូនទំនិញធ្ងន់ៗរបស់ពួកអ្នកឆ្ពោះ ទៅកាន់ប្រទេសមួយដែលពួកអ្នកអាចទៅដល់ទាំងការលំបាកខ្លួន។ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកមហាករុណា មហាអាណិត ស្រឡាញ់។
តាហ្វសៀរ
ហើយសត្វពាហនៈដែលយើងបានបង្កើតវាសម្រាប់ពួកអ្នកទាំងនេះ ថែមទាំងអាចដឹកជញ្ជូនទំនិញធ្ងន់ៗរបស់ពួកអ្នកនៅក្នុងពេលធ្វើដំណើររបស់ពួកអ្នកឆ្ពោះទៅកាន់ទឹកដីមួយដែលពួកអ្នកមិនអាចធ្វើដំណើរទៅដល់វាឡើយ លើកលែងតែ(ទៅដល់)ទាំងលំបាកខ្លួនប៉ុណ្ណោះ។ ជាការពិតណាស់ ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក) ទ្រង់មហាករុណា និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកអ្នកដោយទ្រង់បានជួយសម្រួលដល់ពួកអ្នកតាមរយៈសត្វពាហនៈទាំងនេះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល