សូរ៉ា 16 · ជូស 14

An-Nahl · 16:79

أَلَمْ يَرَوْا إِلَى الطَّيْرِ مُسَخَّرَاتٍ فِي جَوِّ السَّمَاءِ مَا يُمْسِكُهُنَّ إِلَّا اللَّهُ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ

តើពួកគេមិនបានឃើញសត្វស្លាបហោះហើរយ៉ាងងាយ ស្រួលនៅលើអាកាសទេឬ ដែលគ្មាននរណាទប់ពួកវា(មិនឱ្យធ្លាក់) ក្រៅពីអល់ឡោះនោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជា ភស្ដុតាងៗសម្រាប់ក្រុមអ្នកដែលមានជំនឿ។

តាហ្វសៀរ

តើពួកមុស្ហរីគីនមិនបានសម្លឹងមើលទៅកាន់សត្វស្លាបដែលហោះហើរយ៉ាងងាយស្រួលនៅលើអាកាសដោយប្រើស្លាបរបស់វាដែលអល់ឡោះបានផ្តល់ដល់វា ហើយទ្រង់បានប្រើវាឲ្យបង្រួម និងត្រដាងស្លាបរបស់វាទេឬ? គ្មាននរណាម្មាក់អាចទប់វាឲ្យនៅលើអាកាសមិនឲ្យធ្លាក់ ក្រៅពីអល់ឡោះដែលជាអ្នកមានសមត្ថភាពបំផុតនោះឡើយ។ ជាការពិតណាស់ នៅក្នុងរឿងដែលសត្វស្លាបអាចត្រដាងស្លាបរបស់វាចុះឡើង និងការទប់វាមិនឲ្យធ្លាក់នោះ គឺជាភស្តុតាងសម្រាប់ក្រុមដែលមានជំនឿចំពោះអល់ឡោះ ដោយសារតែពួកគេគឺជាអ្នកដែលទទួលបានផលប្រយោជន៍តាមរយៈភស្តុតាង និងមេរៀនទាំងនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់