សូរ៉ា 16 · ជូស 14
An-Nahl · 16:78
وَاللَّهُ أَخْرَجَكُمْ مِنْ بُطُونِ أُمَّهَاتِكُمْ لَا تَعْلَمُونَ شَيْئًا وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۙ لَعَلَّكُمْ تَشْكُرُونَ
ហើយអល់ឡោះបានបពោ្ចញពួកអ្នកពីផ្ទៃមាតារបស់ពួក អ្នកខណៈដែលពួកអ្នកមិនដឹងអ្វីទាល់តែសោះ។ ហើយទ្រង់បានធ្វើ ឱ្យពួកអ្នកមានការចេះស្ដាប់ និងចេះមើល ហើយនិងមានបេះដូង (ចេះគិតពិតចារណា) សង្ឃឹមថាពួកអ្នកនឹងដឹងគុណ(ចំពោះអល់ឡោះ)។
តាហ្វសៀរ
ហើយអល់ឡោះទ្រង់បានបញ្ចេញពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ពីផ្ទៃមាតារបស់ពួកអ្នកក្រោយពីដល់ពេលកំណត់ដែលត្រូវសម្រាលមកជាទារកដោយពួកអ្នកមិនដឹងអ្វីទាល់តែសោះ។ ហើយទ្រង់បានធ្វើឲ្យពួកអ្នកមានត្រចៀកដើម្បីអាចស្តាប់លឺ និងមានភ្នែកដើម្បីឲ្យពួកអ្នកអាចប្រើវាដើម្បីមើល និងមានបេះដូងដើម្បីឲ្យពួកអ្នកចេះគិតពិចារណា សង្ឃឹមថាពួកអ្នកនឹងដឹងគុណអល់ឡោះចំពោះឧបការគុណដែលទ្រង់ប្រទានឲ្យពួកអ្នកអំពីវា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល