សូរ៉ា 16 · ជូស 14
An-Nahl · 16:77
وَلِلَّهِ غَيْبُ السَّمَاوَاتِ وَالْأَرْضِ ۚ وَمَا أَمْرُ السَّاعَةِ إِلَّا كَلَمْحِ الْبَصَرِ أَوْ هُوَ أَقْرَبُ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ហើយប្រការអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយកិច្ចការនៃថ្ងៃបរលោកហាក់ បីដូចជាមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ ឬក៏ឆាប់ជាងនេះទៅទៀត។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
តាហ្វសៀរ
ហើយប្រការអាថ៌កំបាំងដែលមាននៅលើមេឃជាច្រើនជាន់ និងប្រការអាថ៌កំបាំងដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ហើយចំណេះដឹងអំពីប្រការទាំងនោះ គឺសម្រាប់តែទ្រង់ប៉ុណ្ណោះ ពុំមែនសម្រាប់នរណាម្នាក់នៃម៉ាខ្លូករបស់ទ្រង់ឡើយ។ ហើយកិច្ចការនៃថ្ងៃបរលោកដែលវាស្ថិតក្នុងចំណោមប្រការអាថ៌កំបាំង និងសម្រាប់តែទ្រង់(ដែលដឹង)ដែរនោះ គឺនឹងមកដល់យ៉ាងលឿនបំផុតនៅពេលណាដែលទ្រង់មានចេតនាប្រៀបបាននឹងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ ផ្ទុយទៅវិញគឺវាឆាប់ជាងនេះទៅទៀត។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ នៅពេលណាដែលទ្រង់មានចេតនាចង់ឲ្យកិច្ចការអ្វីមួយកើតឡើងនោះ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា “ចូរកើតចុះ” វានឹងកើតឡើងភ្លាម។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល