សូរ៉ា 16 · ជូស 14
An-Nahl · 16:80
وَاللَّهُ جَعَلَ لَكُمْ مِنْ بُيُوتِكُمْ سَكَنًا وَجَعَلَ لَكُمْ مِنْ جُلُودِ الْأَنْعَامِ بُيُوتًا تَسْتَخِفُّونَهَا يَوْمَ ظَعْنِكُمْ وَيَوْمَ إِقَامَتِكُمْ ۙ وَمِنْ أَصْوَافِهَا وَأَوْبَارِهَا وَأَشْعَارِهَا أَثَاثًا وَمَتَاعًا إِلَىٰ حِينٍ
ហើយអល់ឡោះបានបង្កើតគេហដ្ឋានផេ្សងៗជាកន្លែង ស្នាក់នៅសម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតគេហដ្ឋាន(ជំរំ) ជាច្រើនធ្វើអំពីស្បែកសត្វសម្រាប់ពួកអ្នក ដែលវាធ្វើឱ្យពួកអ្នកធូរ ស្រាល(ក្នុងការយកតាម)នៅថ្ងៃធ្វើដំណើររបស់ពួកអ្នក និងថ្ងៃ បោះទីតាំងរបស់ពួកអ្នក។ ហើយ(ទ្រង់បានផ្ដល់ឱ្យអ្នកនូវ)រោម ចៀម និងស្បែកសត្វអូដ្ឋ និងរោមសត្វពពែទាំងឡាយធ្វើជាគ្រឿង តុបតែង និងដើម្បីបង្កភាពងាយស្រួលរហូតដល់ពេលកំណត់ (ខូចខាត)។
តាហ្វសៀរ
ហើយអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតនូវគេហដ្ឋានផ្សេងៗដែលពួកអ្នកសាងសង់វាពីថ្ម និងពីអ្វីផ្សេងទៀតជាកន្លែងស្នាក់នៅនិងសម្រាកសម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតចេញពីស្បែកសត្វអូដ្ឋ សត្វគោ និសត្វពពែនោះនូវតង់នៅតាមទីជនបទសម្រាប់ពួកអ្នកប្រៀបដូចជាផ្ទះអ្នកស្រុក(ដែលមិនធ្វើដំណើ)ដែលធ្វើឲ្យពួកអ្នកមានភាពធូរស្រាលក្នុងការយកវាតាមខ្លួនក្នុងពេលធ្វើដំណើររបស់ពួកអ្នកពីកន្លែងមួយទៅកន្លែងមួយ និងមានភាពងាយស្រួលក្នុងការរៀបចំ(តម្លើង)នៅពេលដែលពួកអ្នកបោះទីតាំង។ ហើយទ្រង់ក៏បានបង្កើតសម្រាប់ពួកអ្នកផងដែរនូវរោមចៀម ស្បែកសត្វអូដ្ឋ និងរោមសត្វពពែទាំងឡាយធ្វើជាគ្រឿងតុបតែងលម្អផ្ទះរបស់ពួកអ្នក និងជាកម្រាល និងជារបស់សម្រាប់គ្របឥវ៉ាន់ ដែលពួកគេអាចប្រើប្រាស់វារហូតដល់ពេលកំណត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល