សូរ៉ា 16 · ជូស 14

An-Nahl · 16:74

فَلَا تَضْرِبُوا لِلَّهِ الْأَمْثَالَ ۚ إِنَّ اللَّهَ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ

ហេតុនេះ ចូរពួកអ្នកកុំ(យកអ្វីមួយ)ប្រៀបប្រដូចនឹង អល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះដឹង(នូវអ្វីៗ ទាំងអស់) តែពួកអ្នកមិនដឹងឡើយ។

តាហ្វសៀរ

ហេតុនេះ ចូរពួកអ្នក(ឱមនុស្សលោក)កុំយកអល់ឡោះជាម្ចាស់ទៅប្រៀបប្រដូចនឹងរូបបដិមាទាំងនោះ ដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ និងមិនអាចផ្តល់គ្រោះថ្នាក់អ្វីសោះនោះឲ្យសោះ។ ជាការពិតណាស់ ទ្រង់គ្មានអ្វីដែលអាចប្រៀបប្រដូច រហូតពួកអ្នកគោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងទ្រង់នោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវអ្វីដែលជាកម្មសិទ្ធិបស់ទ្រង់នៃលក្ខណៈសម្បត្តិខ្ពង់ខ្ពស់ និងពេញលេញ តែពួកអ្នកវិញមិនដឹងពីរឿងនេះឡើយ។ ហេតុនេះទើបពួកអ្នកធ្លាក់ចូលទៅក្នុងទង្វើស្ហ៊ីរិកចំពោះទ្រង់ និងអះអាងថា ទ្រង់មានលក្ខណៈដូចបដិមានានារបស់ពួកអ្នកនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់