សូរ៉ា 16 · ជូស 14
An-Nahl · 16:73
وَيَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَمْلِكُ لَهُمْ رِزْقًا مِنَ السَّمَاوَاتِ وَالْأَرْضِ شَيْئًا وَلَا يَسْتَطِيعُونَ
ហើយពួកគេគោរពសក្ការៈចំពោះព្រះផេ្សងពីអល់ឡោះ ដែលវាមិនអាចផ្ដល់លាភសក្ការៈអ្វីសោះពីលើមេឃជាច្រើនជាន់ និងផែនដីឱ្យពួកគេ ហើយពួកវាក៏គ្មានសមត្ថភាពដែរ។
តាហ្វសៀរ
ហើយពួកមុស្ហរីគីនទាំងនោះបានគោរពសក្ការៈចំពោះរូបបដិមានានាក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្តល់លាភសក្ការៈដល់ពួកគេនូវលាភសក្ការៈណាមួយ មិនថា(លាភសក្ការៈ)មកពីលើមេឃជាច្រើនជាន់ និងនៅលើផែនដីឲ្យពួកគេនោះឡើយ ហើយពួកវាក៏គ្មានសមត្ថភាពក្នុងការគ្រប់គ្រងលាភសក្ការៈទាំងនោះដែរ ពីព្រោះរូបបដិមាទាំងនោះ គឺជារបស់ដែលគ្មានជីវិត ហើយក៏គ្មានចំណេះដឹងអ្វីនោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល