សូរ៉ា 16 · ជូស 14
An-Nahl · 16:72
وَاللَّهُ جَعَلَ لَكُمْ مِنْ أَنْفُسِكُمْ أَزْوَاجًا وَجَعَلَ لَكُمْ مِنْ أَزْوَاجِكُمْ بَنِينَ وَحَفَدَةً وَرَزَقَكُمْ مِنَ الطَّيِّبَاتِ ۚ أَفَبِالْبَاطِلِ يُؤْمِنُونَ وَبِنِعْمَتِ اللَّهِ هُمْ يَكْفُرُونَ
ហើយអល់ឡោះបានបង្កើតភរិយាចេញពីរាងកាយរបស់ ពួកអ្នកផ្ទាល់សម្រាប់ពួកអ្នក និងបានបង្កើតពីភរិយារបស់ពួកអ្នក នូវកូនចៅជាច្រើនសម្រាប់ពួកអ្នក ហើយទ្រង់បានផ្ដល់ឱ្យពួកអ្នក នូវលាភសក្ការៈដ៏ល្អប្រសើរ។ ដូចេ្នះ តើពួកគេបែរជាមានជំនឿលើ ប្រការមិនត្រឹមត្រូវ និងប្រឆាំងនឹងនៀកម៉ាត់របស់អល់ឡោះឬ?
តាហ្វសៀរ
ហើយអល់ឡោះទ្រង់បានបង្កើតភរិយាចេញពីរាងកាយរបស់ពួកអ្នកផ្ទាល់សម្រាប់ពួកអ្នកដែលពួកអ្នកមានភាពរីករាយជាមួយនឹងពួកនាង(ភរិយា) ហើយទ្រង់បានបង្កើតចេញពីភរិយារបស់ពួកអ្នកនោះនូវកូនចៅជាច្រើនសម្រាប់ពួកអ្នក ហើយទ្រង់បានប្រទានលាភសក្ការៈដល់ពួកអ្នកនូវចំណីអាហារជាច្រើនដ៏ល្អប្រពៃ ដូចជាសាច់ គ្រាប់ធញ្ញជាតិ និងផ្លែឈើ។ ដូច្នេះ តើចំពោះរូបបដិមា និងព្រះនានាដែលមិនត្រឹមត្រូវទាំងនោះពួកគេនាំគ្នាមានជំនឿ តែចំពោះឧបការគុណដ៏ច្រើនរបស់អល់ឡោះដែលពួកគេគ្មានលទ្ធភាពរាប់អស់ផងនោះ ពួកគេបែរជារមិលគុណនិងមិនដឹងគុណអល់ឡោះតាមរយៈការមានជំនឿចំពោះទ្រង់តែមួយគត់នោះឬ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល