សូរ៉ា 16 · ជូស 14
An-Nahl · 16:71
وَاللَّهُ فَضَّلَ بَعْضَكُمْ عَلَىٰ بَعْضٍ فِي الرِّزْقِ ۚ فَمَا الَّذِينَ فُضِّلُوا بِرَادِّي رِزْقِهِمْ عَلَىٰ مَا مَلَكَتْ أَيْمَانُهُمْ فَهُمْ فِيهِ سَوَاءٌ ۚ أَفَبِنِعْمَةِ اللَّهِ يَجْحَدُونَ
ហើយអល់ឡោះបានលើកតម្កើងពួកអ្នកមួយចំនួនឱ្យ ប្រសើរជាងគ្នាក្នុងការផ្ដល់លាភសក្ការៈ។ ប៉ុន្ដែពួកដែលត្រូវបាន គេលើកតម្កើងនោះមិនចង់ផ្ដល់លាភសក្ការៈរបស់ពួកគេទៅឱ្យខ្ញុំ បម្រើដាច់ថ្លៃរបស់ពួកគេ ដើម្បីឱ្យពួកគេទាំងអស់គ្នាមានភាពស្មើ គ្នាក្នុងការទទួលលាភសក្ការៈនោះឡើយ។ ដូចេ្នះ តើពួកគេបដិសេធ នឹងនៀកម៉ាត់របស់អល់ឡោះឬ?
តាហ្វសៀរ
ហើយអល់ឡោះជាម្ចាស់ទ្រង់បានលើកតម្កើងពួកអ្នកមួយចំនួនឲ្យប្រសើរជាងគ្នាចំពោះលាភសក្ការៈដែលយើងប្រទានឲ្យពួកអ្នក ដោយទ្រង់ធ្វើឲ្យក្នុងចំណោមពួកអ្នក មានអ្នកមាន មានអ្នកក្រ មានចៅហ្វាយ និងមានអ្នកដែលត្រូវគេធ្វើជាចៅហ្វាយ(កូនចៅ)។ ប៉ុន្តែអ្នកដែលអល់ឡោះបានលើកតម្កើងពួកគេក្នុងការផ្តល់លាភសក្ការៈរបស់ទ្រង់នោះ ពួកគេមិនចង់ផ្តល់នូវអ្វីដែលអល់ឡោះបានប្រទាន ដល់ពួកគេនោះឲ្យទៅខ្ញុំបម្រើដាច់ថ្លៃរបស់ពួកគេឡើយ ដើម្បីឲ្យពួកគេ(ខ្ញុំបម្រើដាច់ថ្លៃ)មានកម្មសិទ្ធិស្មើគ្នាជាមួយនឹងពួកគេ(ដែលជាចៅហ្វាយ)។ ដូច្នេះ ហេតុអ្វីបានជាពួកគេពេញចិត្តឲ្យអល់ឡោះជាម្ចាស់ទ្រង់មានដៃគូជាមួយនឹងខ្ញុំបម្រើរបស់ទ្រង់ ខណៈដែលពួកគេផ្ទាល់មិនពេញចិត្តឲ្យខ្លួនឯងមានដៃគូជាមួយខ្ញុំបម្រើដាច់ថ្លៃរបស់ពួកគេ និងមានភាពស្មើគ្នាជាមួយពួកគេសោះនោះទៅវិញ? តើនេះជាការបំពានអ្វីដែរទៅ? ហើយតើមានការរមិលគុណនឹងឧបការគុណរបស់អល់ឡោះមួយណាទៅដែលធំធេងជាងនេះទៀតនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល