សូរ៉ា 16 · ជូស 14
An-Nahl · 16:70
وَاللَّهُ خَلَقَكُمْ ثُمَّ يَتَوَفَّاكُمْ ۚ وَمِنْكُمْ مَنْ يُرَدُّ إِلَىٰ أَرْذَلِ الْعُمُرِ لِكَيْ لَا يَعْلَمَ بَعْدَ عِلْمٍ شَيْئًا ۚ إِنَّ اللَّهَ عَلِيمٌ قَدِيرٌ
ហើយអល់ឡោះបានបង្កើតពួកអ្នក ក្រោយមកទ្រង់នឹង យកជីវិតពួកអ្នកវិញ។ ហើយក្នុងចំណោមពួកអ្នក មានអ្នកដែល ត្រូវគេធ្វើឱ្យវិលត្រឡប់ទៅរកភាពចាស់ជរា ដើម្បីកុំឱ្យគេដឹងអី្វ ទាំងអស់បន្ទាប់ពីគេដឹងរួចហើយនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាមានអានុភាព។
តាហ្វសៀរ
ហើយអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតពួកអ្នកដោយគ្មានគំរូពីមុនមកសោះ។ ក្រោយមក ទ្រង់ធ្វើឲ្យពួកអ្នកស្លាប់នៅពេលដែលកាលកំណត់នៃអាយុជីវិតរបស់ពួកអ្នកមកដល់។ ហើយក្នុងចំណោមពួកអ្នក មានអ្នកដែលគេទុកអាយុជីវិតរបស់គេរហូតដល់ដំណាក់កាលអាក្រក់បំផុតនៃជីវិត នោះគឺវ័យចាស់ជរា។ ពេលនោះ គេមិនដឹងនូវអ្វីដែលគេធ្លាប់បានដឹងពីមុននោះទេ(ដោយសារតែភាពវង្វេងវង្វាន់)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតដោយគ្មានទង្វើណាមួយរបស់ខ្ញុំបម្រើទ្រង់អាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាមានអានុភាពដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល