សូរ៉ា 16 · ជូស 14

An-Nahl · 16:69

ثُمَّ كُلِي مِنْ كُلِّ الثَّمَرَاتِ فَاسْلُكِي سُبُلَ رَبِّكِ ذُلُلًا ۚ يَخْرُجُ مِنْ بُطُونِهَا شَرَابٌ مُخْتَلِفٌ أَلْوَانُهُ فِيهِ شِفَاءٌ لِلنَّاسِ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَتَفَكَّرُونَ

ក្រោយមកចូរឯង(ឃ្មុំ)ស៊ីនូវរាល់ភោគផលទាំងឡាយរួច ហើយ ចូរឯងហោះហើរតាមផ្លូវនៃម្ចាស់របស់ឯងដោយងាយស្រួល ចុះ។ ទឹកដែលចេញពីពោះរបស់វាមានពណ៌ផេ្សងៗគ្នាដែលនៅក្នុង នោះ គឺជាឱសថព្យាបាលសម្រាប់មនុស្សលោក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងមួយសម្រាប់មនុស្សលោកដែលចេះ គិតពិចារណា។

តាហ្វសៀរ

ក្រោយមក ចូរឯងស៊ីនូវរាល់ភោគផលទាំងឡាយតាមដែលឯងប្រាថ្នា ហើយចូរឯងហោះហើរតាមផ្លូវដែលម្ចាស់របស់ឯងបានបញ្ជាដោយងាយស្រួលចុះ។ ទឹកឃ្មុំដែលចេញពីពោះសត្វឃ្មុំនោះ គឺមានពណ៌ផ្សេងៗគ្នា ក្នុងនោះមានពណ៌ស ពណ៌លឿង និងពណ៌ផ្សេងទៀតក្រៅពីពណ៌ទាំងពីរនេះ ដែលនៅក្នុងនោះ គឺជាឱសថព្យាបាលសម្រាប់មនុស្សលោក ដោយពួកគេអាចយកវា(ទឹកឃ្មុំ)មកព្យាបាលជំងឺផ្សេងៗបាន។ ហើយនៅក្នុងការបញ្ជាសត្វឃ្មុំឲ្យធ្វើដូច្នោះ ហើយនិងទឹកឃ្មុំដែលចេញពីពោះរបស់វានោះ គឺជាភស្តុតាងដែលបង្ហាញពីសមត្ថភាពរបស់អល់ឡោះ និងការចាត់ចែងកិច្ចការទាំងឡាយនៃម៉ាខ្លូករបស់ទ្រង់សម្រាប់ក្រុមដែលចេះគិតពិចារណា ពីព្រោះពួកគេ គឺជាអ្នកដែលយកវាធ្វើជាមេរៀន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់