សូរ៉ា 16 · ជូស 14

An-Nahl · 16:75

۞ ضَرَبَ اللَّهُ مَثَلًا عَبْدًا مَمْلُوكًا لَا يَقْدِرُ عَلَىٰ شَيْءٍ وَمَنْ رَزَقْنَاهُ مِنَّا رِزْقًا حَسَنًا فَهُوَ يُنْفِقُ مِنْهُ سِرًّا وَجَهْرًا ۖ هَلْ يَسْتَوُونَ ۚ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ

អល់ឡោះបានលើកយកខ្ញុំបម្រើដាច់ថ្លៃម្នាក់ដែលនៅ ក្រោមការគ្រប់គ្រងរបស់គេ ដែលគេ(ខ្ញុំបម្រើ)គ្មានលទ្ធភាពអ្វី ទាំងអស់ និងអ្នកដែលយើងបានផ្ដល់លាភសក្ការៈឱ្យគេនូវលាភសក្ការៈដ៏ល្អប្រសើរអំពីយើង ហើយគេបរិច្ចាគវាមួយចំនួនដោយ អាថ៌កំបាំងនិងដោយចំហនោះមកធើ្វជាឧទាហរណ៍។ តើពួកគេ មានភាពស្មើគ្នាដែរឬទេ? រាល់ការសរសើរគឺចំពោះអល់ឡោះតែ មួយគត់។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិនដឹងឡើយ។

តាហ្វសៀរ

អល់ឡោះជាម្ចាស់ទ្រង់លើកយកនូវឧទាហរណ៍មួយដើម្បីឆ្លើយតបទៅកាន់ពួកមុស្ហរីគីន ៖ គឺខ្ញុំបម្រើដាច់ថ្លៃម្នាក់ដែលនៅក្រោមការគ្រប់គ្រងរបស់គេ ដែលរូបគេ(ខ្ញុំបម្រើ)គ្មានលទ្ធភាពក្នុងការចំណាយនោះទេ ហើយគេក៏គ្មានអ្វីដើម្បីចំណាយសម្រាប់ខ្លួនគេនោះដែរ ហើយម្នាក់ទៀត គឺជាអ្នកដែលមានសេរីភាពពេញលេញដែលយើងប្រទានដល់គេនូវទ្រព្យសម្បត្តិដែលស្របច្បាប់ ដែលគេអាចចាត់ចែងចំពោះវា(ទ្រព្យសម្បត្តិនោះ)តាមដែលគេប្រាថ្នា ដោយគេបរិច្ចាគវាដោយអាថ៌កំបាំង និងដោយបើកចំហតាមដែលគេចង់។ ជាការពិតណាស់ បុរសទាំងពីរនេះ គឺមិនស្មើគ្នាឡើយ។ ដូចនេះ តើពួកអ្នកផ្តល់ភាពស្មើគ្នារវាងអល់ឡោះជាម្ចាស់ដែលជាអ្នកមានកម្មសិទ្ធិដែលអាចចាត់ចែងនូវអ្វីដែលជាកម្មសិទ្ធិរបស់ទ្រង់ទៅតាមអ្វីដែលទ្រង់មានចេតនា និងរវាងរូបបដិមានានារបស់ពួកអ្នកដែលគ្មានមត្ថភាពអ្វីសោះនោះយ៉ាងដូចម្តេច? ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលសាកសមបំផុតចំពោះការកោតសរសើរ។ ផ្ទុយទៅវិញ ពួកមុស្ហរីគីនភាគច្រើនមិនដឹងពីភាពជាម្ចាស់តែមួយរបស់អល់ឡោះដែលត្រូវគោរពសក្ការៈ និងជាអ្នកដែលសាកសមត្រូវគេគោរពសក្ការៈចំពោះទ្រង់តែមួយគត់នោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់