សូរ៉ា 16 · ជូស 14

An-Nahl · 16:66

وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً ۖ نُسْقِيكُمْ مِمَّا فِي بُطُونِهِ مِنْ بَيْنِ فَرْثٍ وَدَمٍ لَبَنًا خَالِصًا سَائِغًا لِلشَّارِبِينَ

ហើយពិតប្រាកដណាស់ នៅក្នុងរឿងសត្វពាហនៈ គឺជា មេរៀនមួយសម្រាប់ពួកអ្នក។ យើងផ្ដល់ឱ្យពួកអ្នកទទួលទាននូវអ្វី ដែលនៅក្នុងពោះរបស់វារវាងលាមក និងឈាមនូវទឹកដោះដ៏ បរិសុទ្ធដែលមានរសជាតិសម្រាប់បណ្ដាអ្នកដែលទទួលទាន។

តាហ្វសៀរ

ហើយពិតប្រាកដណាស់ នៅក្នុងរឿងសត្វពាហនៈ ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែ គឺជាមេរៀនមួយសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដែលពួកអ្នកអាចយកវាជាមេរៀនបាន ខណៈដែលយើងបានផ្តល់ឲ្យពួកអ្នកទទួលទាននូវទឹកដោះដែលចេញមកពីចន្លោះរវាងពោះដែលផ្ទុកទៅដោយលាមក និងឈាមដែលនៅក្នុងខ្លួន។ ព្រមជាមួយគ្នានេះ វាបានបញ្ចេញនូវទឹកដោះដ៏បរិសុទ្ធ និងមានរសជាតិឆ្ងាញ់សម្រាប់អ្នកដែលទទួលទាន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

An-Nahl 16:66 · Tlawati