សូរ៉ា 16 · ជូស 14

An-Nahl · 16:67

وَمِنْ ثَمَرَاتِ النَّخِيلِ وَالْأَعْنَابِ تَتَّخِذُونَ مِنْهُ سَكَرًا وَرِزْقًا حَسَنًا ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَعْقِلُونَ

ហើយអំពីផ្លែល្មើ និងទំពាំងបាយជូរ ពួកអ្នកអាចយកវា ធ្វើជាគ្រឿងស្រវឹង និងជាចំណីដ៏ល្អប្រសើរ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងមួយសម្រាប់់ក្រុមដែលចេះគិត ពិចារណា។

តាហ្វសៀរ

ហើយចំពោះផលានុផលដែលយើងបានប្រទានដល់ពួកអ្នក ដូចជាផ្លែល្មើ និងផ្លែទំពាំងបាយជូរនោះ ក៏ជាមេរៀនសម្រាប់ពួកអ្នកផងដែរ។ ពិតប្រាកដណាស់ ពួកអ្នកអាចយកវាធ្វើជាគ្រៀងស្រវឹងដែលធ្វើឲ្យបាត់បង់ប្រាជ្ញាស្មារតី(ស្រវឹង)ដែលវាមិនល្អនោះទេ ហើយពួកអ្នកក៏អាចយកវាមកធ្វើជាចំណីដ៏ល្អប្រសើរផងដែរដែលពួកអ្នកអាចទាញយកផលប្រយោជន៍ពីវាបាន ដូចជាធ្វើជាផ្លែល្មើក្រៀម ទំពាំងបាយជូរក្រៀម និងទឹកខ្មេះជាដើម។ ជាការពិតណាស់ នៅក្នុងរឿងដែលបានលើកឡើងទាំងនេះ គឺជាភស្តុតាងដែលបង្ហាញពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់និងការប្រោសប្រទានរបស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់សម្រាប់ក្រុមដែលចេះគិតពិចារណា ពីព្រោះពួកគេ គឺជាអ្នកដែលយកវាធ្វើជាមេរៀន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់