សូរ៉ា 16 · ជូស 14

An-Nahl · 16:65

وَاللَّهُ أَنْزَلَ مِنَ السَّمَاءِ مَاءً فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَسْمَعُونَ

ហើយអល់ឡោះបានបបញ្ចុះទឹកភ្លៀងពីលើមេឃ បន្ទាប់ មកដោយសារទឹកភ្លៀងនោះទ្រង់ក៏ធ្វើឱ្យដីរស់(មានជីជាតិ)ឡើង វិញក្រោយពីការស្លាប់(គ្មានជីជាតិ)របស់វា។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងមួយសម្រាប់ក្រុមដែលស្ដាប់(បញ្ជា របស់អល់ឡោះ)។

តាហ្វសៀរ

ហើយអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃមក។ បន្ទាប់មក តាមរយៈទឹកភ្លៀងនេះ ទ្រង់បានធ្វើឲ្យដីរស់ឡើងវិញដោយការបញ្ចេញនូវរុក្ខជាតិជាច្រើនចេញពីដីនោះក្រោយពីវាមានភាពស្ងួតហួតហែង។ ពិតប្រាកដណាស់ នៅក្នុងការបញ្ចុះទឹកភ្លៀងពីលើមេឃមក និងការបញ្ចេញនូវរុក្ខជាតិជាច្រើនចេញពីដីដោយសារទឹកភ្លៀងនោះ គឺជាភស្តុតាងយ៉ាងច្បាស់លាស់មួយដែលបង្ហាញទៅលើសមត្ថភាពរបស់អល់ឡោះសម្រាប់ក្រុមដែលស្តាប់បន្ទូលរបស់អល់ឡោះ និងយកវាមកត្រិះរិះពិចារណា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់