សូរ៉ា 16 · ជូស 14
An-Nahl · 16:64
وَمَا أَنْزَلْنَا عَلَيْكَ الْكِتَابَ إِلَّا لِتُبَيِّنَ لَهُمُ الَّذِي اخْتَلَفُوا فِيهِ ۙ وَهُدًى وَرَحْمَةً لِقَوْمٍ يُؤْمِنُونَ
ហើយយើងមិនបានបញ្ចុះគម្ពីរ(គួរអាន)ទៅឱ្យអ្នកឡើយ លើកលែងតែដើម្បីឱ្យអ្នកពន្យល់ណែនាំពួកដែលបានខ្វែងគំនិតគ្នា នៅក្នុងវា និងជាការចង្អុលបង្ហាញ ហើយនិងជាការប្រោសប្រណី សម្រាប់ក្រុមដែលមានជំនឿប៉ុណ្ណោះ។
តាហ្វសៀរ
ហើយយើងមិនបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឡើយ លើកលែងតែដើម្បីបញ្ជាក់ដល់មនុស្សទាំងអស់ចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងវា ដូចជាការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ការពង្រស់មនុស្សឲ្យរស់ឡើងវិញ និងច្បាប់បញ្ញត្តិផ្សេងៗរបស់សាសនា និងដើម្បីឲ្យគម្ពីរគួរអាននោះក្លាយជាអ្នកចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ និងចំពោះអ្វីដែលគម្ពីរគួរអានបាននាំមកប៉ុណ្ណោះ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍ពីការពិត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល