សូរ៉ា 16 · ជូស 14
An-Nahl · 16:63
تَاللَّهِ لَقَدْ أَرْسَلْنَا إِلَىٰ أُمَمٍ مِنْ قَبْلِكَ فَزَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَهُوَ وَلِيُّهُمُ الْيَوْمَ وَلَهُمْ عَذَابٌ أَلِيمٌ
អល់ឡោះស្បថថាៈ ជាការពិតណាស់ យើងបានបញ្ជូន (អ្នកនាំសារ)ទៅកាន់បណ្ដាប្រជាជាតិជំនាន់មុនៗអ្នក(មូហាំ-ម៉ាត់)។ ហើយស្ហៃតនបានលំអទង្វើរបស់ពួកគេសម្រាប់ពួកគេ។ ដូចេ្នះវា(ស្ហៃតន)ជាអ្នកដឹកនាំពួកគេនៅក្នុងលោកិយនេះ ហើយ (នៅថ្ងៃបរលោកវិញ) ពួកគេនឹងទទួលទារុណកម្មដ៏ឈឺចាប់បំផុត។
តាហ្វសៀរ
អល់ឡោះជាម្ចាស់ទ្រង់បានស្បថថាៈ ជាការពិតណាស់ យើងបានតែងតាំងអ្នកនាំសារជាច្រើនទៅកាន់បណ្តាប្រជាជាតិជំនាន់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ហើយស្ហៃតនបានតុបតែងលម្អសម្រាប់ពួកគេនូវទង្វើដែលអាក្រក់ៗរបស់ពួកគេ ដូចជាការធ្វើស្ហ៊ីរិក ការប្រឆាំង និងការប្រព្រឹត្ត ហើយពួកគេអះអាងថា វា(ស្ហៃតន)គឺជាអ្នកជួយពួកគេនាថ្ងៃបរលោក។ ហេតុនេះ ចូរឲ្យពួកគេសុំការជួយពីវាចុះ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល