សូរ៉ា 16 · ជូស 14

An-Nahl · 16:62

وَيَجْعَلُونَ لِلَّهِ مَا يَكْرَهُونَ وَتَصِفُ أَلْسِنَتُهُمُ الْكَذِبَ أَنَّ لَهُمُ الْحُسْنَىٰ ۖ لَا جَرَمَ أَنَّ لَهُمُ النَّارَ وَأَنَّهُمْ مُفْرَطُونَ

ហើយពួកគេចាត់ទុកអ្វីដែលពួកគេស្អប់ខ្ពើមជារបស់ អល់ឡោះ ហើយអណ្ដាតរបស់ពួកគេនិយាយដោយកុហកថាៈ ពិត ប្រាកដណាស់ ពួកគេនឹងទទួលបានភាពល្អប្រសើរ។ គ្មានការសង្ស័យ ឡើយ ពិតប្រាកដណាស់សម្រាប់ពួកគេគឺភ្លើងនរក ហើយពិតប្រាកដ ណាស់ ពួកគេនឹងត្រូវបានគេបោះបង់ចោល(ក្នុងភ្លើងនរក)។

តាហ្វសៀរ

ហើយពួកគេចាត់ទុកកូនស្រីដែលពួកគេស្អប់(មិនចង់បាន)នោះ ថាជារបស់អល់ឡោះទៅវិញ ហើយអណ្តាតរបស់ពួកគេបាននិយាយដោយកុហកថាៈ ពិតណាស់ ពួកគេមានឋានៈខ្ពង់ខ្ពស់ល្អប្រសើរនៅឯអល់ឡោះជាម្ចាស់។ ប្រសិនបើវាជាការពិតនោះ ពិតណាស់ពួកគេនឹងត្រូវគេពង្រស់ឡើងវិញដូចអ្វីដែលពួកគេនិយាយមិនខាន។ គ្មានអ្វីគួរឲ្យសង្ស័យឡើយ ពិតប្រាកដណាស់ សម្រាប់ពួកគេគឺភ្លើងនរក ហើយពិតណាស់ ពួកគេត្រូវបានគេបោះបង់ចោលនៅក្នុងនោះ ដោយពួកគេមិនអាចចាកចេញពីវា(ឋាននរក)បានជារៀងរហូត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់