សូរ៉ា 16 · ជូស 14
An-Nahl · 16:61
وَلَوْ يُؤَاخِذُ اللَّهُ النَّاسَ بِظُلْمِهِمْ مَا تَرَكَ عَلَيْهَا مِنْ دَابَّةٍ وَلَٰكِنْ يُؤَخِّرُهُمْ إِلَىٰ أَجَلٍ مُسَمًّى ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ
ហើយប្រសិនបើអល់ឡោះយកទោសមនុស្សលោកដោយ សារតែកំហុសរបស់ពួកគេនោះ ទ្រង់នឹងមិនទុកឱ្យសត្វដែលមាន ជីវិតនៅលើផែនដីរស់ឡើយ។ តែទ្រង់ពន្យារពេលឱ្យពួកគេរហូត ដល់ពេលមួយដែលត្រូវបានកំណត់។ ហើយនៅពេលដែលការ កំណត់របស់ពួកគេបានមកដល់ ពួកគេមិនអាចសុំពន្យារពេលបាន ឡើយ ហើយពួកគេក៏មិនអាចសុំឱ្យកើតឡើងមុនពេលកំណត់បាន ដែរ សូម្បីតែមួយវិនាទីក៏ដោយ។
តាហ្វសៀរ
ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់ដាក់ទណ្ឌកម្មមនុស្សលោកដោយសារតែការបំពាន និងការប្រឆាំងរបស់ពួកគេចំពោះទ្រង់នោះ ទ្រង់នឹងមិនទុកឲ្យមនុស្ស ឬសត្វណាមួយមានជីវិតរស់នៅលើផែនដីឡើយ។ ក៏ប៉ុន្តែ ទ្រង់ពន្យារពេលដល់ពួកគេរហូតដល់ពេលមួយដែលត្រូវបានកំណត់នៅក្នុងចំណេះដឹងរបស់ទ្រង់។ ដូច្នេះ នៅពេលដែលពេលមួយដែលត្រូវបានកំណត់នៅក្នុងចំណេះដឹងរបស់ទ្រង់បានមកដល់ហើយនោះ ពួកគេមិនអាចសុំពន្យារពេលបានឡើយ ហើយក៏មិនអាចសុំឲ្យមកដល់មុនពេលកំណត់បានដែរសូម្បីមួយវិនាទីក៏ដោយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល