សូរ៉ា 16 · ជូស 14
An-Nahl · 16:60
لِلَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ مَثَلُ السَّوْءِ ۖ وَلِلَّهِ الْمَثَلُ الْأَعْلَىٰ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
សម្រាប់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកនោះគឺជាគំរូ ដ៏អាក្រក់បំផុត។ ប៉ុន្ដែចំពោះអល់ឡោះវិញ ទ្រង់ជាគំរូដ៏ខ្ពង់ខ្ពស់ បំផុត។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
តាហ្វសៀរ
សម្រាប់ពួកប្រឆាំងដែលគ្មានជំនឿចំពោះថ្ងៃបរលោកនោះ គឺមានលក្ខណៈអាក្រក់បំផុត ដូចជា ចង់បានតែកូនប្រុស ភាពល្ងង់ខ្លៅ និងការប្រឆាំង។ ប៉ុន្តែសម្រាប់អល់ឡោះជាម្ចាស់វិញ ទ្រង់មានលក្ខណៈដ៏គួរឲ្យកោតសរសើរ ខ្ពង់ខ្ពស់ ដូចជាភាពឧត្តុង្គឧត្តម ភាពពេញលេញ ភាពមានលើសលប់(មិនត្រូវការអ្នកដទៃ) និងចំណេះដឹង។ ហើយទ្រង់គឺជាម្ចាស់ដែលមហាខ្លាំងពូកែបំផុតនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិនៅក្នុងការបង្កើត ការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល