សូរ៉ា 16 · ជូស 14
An-Nahl · 16:55
لِيَكْفُرُوا بِمَا آتَيْنَاهُمْ ۚ فَتَمَتَّعُوا ۖ فَسَوْفَ تَعْلَمُونَ
ដោយសារតែពួកគេបដិសេធនឹងអ្វីៗដែលយើងបានប្រទាន ឱ្យពួកគេ។ ហើយចូរពួកអ្នកសប្បាយរីករាយ(មួយរយៈ) សិនចុះ. ដូចេ្នះ ពួកអ្នកគង់តែនឹងដឹងជាមិនខាន។
តាហ្វសៀរ
ការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះធ្វើឲ្យពួកគេរមិលគុណចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់ប្រទានដល់ពួកគេ ដែលក្នុងនោះ គឺការដកយកនូវគ្រោះថ្នាក់(ចេញពីពួកគេ)។ ហេតុនេះហើយទើបមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកសោយសុខនឹងឧបការគុណដែលពួកអ្នកមាន(មួយរយៈពេលខ្លី)សិនចុះ រហូតដល់ទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នក។ ពិតណាស់ ពួកអ្នកគង់តែនឹងដឹងជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល