សូរ៉ា 16 · ជូស 14
An-Nahl · 16:56
وَيَجْعَلُونَ لِمَا لَا يَعْلَمُونَ نَصِيبًا مِمَّا رَزَقْنَاهُمْ ۗ تَاللَّهِ لَتُسْأَلُنَّ عَمَّا كُنْتُمْ تَفْتَرُونَ
ហើយពួកគេរៀបចំមួយចំណែកនូវអ្វីដែលយើងបាន ប្រទានលាភសក្ការៈឱ្យពួកគេទៅឱ្យព្រះនានា ដែលព្រះទាំងនោះ មិនដឹងអ្វីទាល់តែសោះ។ អល់ឡោះស្បថថាៈ ពួកអ្នកប្រាកដជា នឹងត្រូវគេសួរអំពីអ្វីដែលពួកអ្នកធ្លាប់បានប្រឌិតនោះ។
តាហ្វសៀរ
ហើយពួកមុស្ហរីគីនបានរៀបចំសម្រាប់រូបបដិមារបស់ពួកគេដែលពួកវាទាំងនោះមិនដឹងអ្វីសោះ(ដោយសារតែវាជារបស់គ្មានវិញ្ញាណ មិនអាចផ្តល់ប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់ដែរនោះ)នូវមួយចំណែកនៃទ្រព្យសម្បត្តិតបស់ពួកគេដែលយើងបានប្រទានដល់ពួកគេ ហើយពួកគេបញ្ជិតខ្លួនទៅកាន់ពួកវា(ព្រះនានា)តាមរយៈវា(ចំណែកដែលពួកគេរៀបចំ)។ អល់ឡោះជាម្ចាស់ទ្រង់បានស្បថបានថាៈ នៅថ្ងៃបរលោក ពួកអ្នក(នែពួកមុស្ហរីគីន)ប្រាកដជានឹងត្រូវគេសួរអំពីអ្វីដែលពួកអ្នកអះអាងថា រូបបដិមាទាំងនោះគឺជាព្រះ ហើយនិងការដែលពួកអ្នករៀបចំនូវមួយចំណែកនៃទ្រព្យសម្បត្តិរបស់ពួកសម្រាប់ពួកវានោះជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល