សូរ៉ា 16 · ជូស 14
An-Nahl · 16:54
ثُمَّ إِذَا كَشَفَ الضُّرَّ عَنْكُمْ إِذَا فَرِيقٌ مِنْكُمْ بِرَبِّهِمْ يُشْرِكُونَ
បន្ទាប់មកនៅពេលដែលទ្រង់បានបំបាត់គ្រោះថ្នាក់ចេញ ពីពួកអ្នកវិញនោះ ស្រាប់តែមានមួយក្រុមក្នុងចំណោមពួកអ្នកធ្វើ ស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេទៅវិញ។
តាហ្វសៀរ
ក្រោយមក នៅពេលដែលទ្រង់ទទួលយកការបួងសួងរបស់ពួកអ្នក និងបានបង្វែរគ្រោះទាំងនោះចេញពីពួកអ្នក ស្រាប់តែមានមួយក្រុមក្នុងចំណោមពួកអ្នកបែរជាធ្វើស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេ ដោយពួកគេយកអ្នកផ្សេងមកគោរពសក្ការៈរួមនឹងទ្រង់ទៅវិញ។ តើទង្វើអ្វីក៏ថោកទាបម្លេះ?!
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល