សូរ៉ា 16 · ជូស 14
An-Nahl · 16:53
وَمَا بِكُمْ مِنْ نِعْمَةٍ فَمِنَ اللَّهِ ۖ ثُمَّ إِذَا مَسَّكُمُ الضُّرُّ فَإِلَيْهِ تَجْأَرُونَ
ហើយអ្វីៗដែលជានៀកម៉ាត់ដែលពួកអ្នកមានគឺមកពី អល់ឡោះ។ បន្ទាប់មកប្រសិនបើគ្រោះថ្នាក់បានកើតឡើងចំពោះ ពួកអ្នក ពួកអ្នកនឹងទទូចសុំទ្រង់ឱ្យជួយ។
តាហ្វសៀរ
ហើយអ្វីដែលពួកអ្នក(ឱមនុស្សលោក)មាន ទាំងឧបការគុណខាងសាសនា ឬឧបការគុណខាងលោកិយ គឺបានមកពីអល់ឡោះតែមួយគត់ មិនមែនបានមកពីអ្នកផ្សេងនោះឡើយ។ បន្ទាប់មក នៅពេលគ្រោះថ្នាក់ ឬជំងឺ ឬភាពក្រីក្របានកើតឡើងចំពោះពួកអ្នក គឺពួកអ្នកបួងសួងដោយអង្វរកសុំពីទ្រង់តែមួយគត់ដើម្បីឲ្យទ្រង់រំដោះពួកអ្នកចេញពីគ្រោះថ្នាក់ដែលពួកអ្នកកំពុងជួប។ ដូច្នេះ អ្នកដែលអាចផ្តល់នូវឧបការគុណ និងអាចរំដោះ(ពួកអ្នក)ពីគ្រោះថ្នាក់ផ្សេងៗនោះ គឺជាអ្នកដែលគេចាំបាច់ត្រូវតែគោរពសក្ការៈតែមួយគត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល