សូរ៉ា 16 · ជូស 14

An-Nahl · 16:52

وَلَهُ مَا فِي السَّمَاوَاتِ وَالْأَرْضِ وَلَهُ الدِّينُ وَاصِبًا ۚ أَفَغَيْرَ اللَّهِ تَتَّقُونَ

ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទិ្ធរបស់ទ្រង់ ហើយសាសនា(អ៊ីស្លាម)ដ៏ស្ថិតសេ្ថរក៏ជា កម្មសិទិ្ធរបស់ទ្រង់ដែរ។ ដូចេ្នះតើពួកអ្នកនៅតែគោរពកោតខ្លាច អ្នកផេ្សងពីអល់ឡោះឬ?

តាហ្វសៀរ

ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើផែនដី ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយចំពោះទ្រង់តែមួយគត់ដែលត្រូវគោរពប្រតិបត្តិ ឱនលំទោន និងមានចិត្តស្មោះសជាប់ជានិច្ចនោះ។ ដូចនេះ តើពួកអ្នកកោតខ្លាចអ្នកផ្សេងក្រៅពីអល់ឡោះឬ? ទេ! ផ្ទុយទៅវិញ ពួកអ្នកត្រូវកោតខ្លាចចំពោះទ្រង់តែមួយគត់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់