សូរ៉ា 16 · ជូស 14

An-Nahl · 16:51

۞ وَقَالَ اللَّهُ لَا تَتَّخِذُوا إِلَٰهَيْنِ اثْنَيْنِ ۖ إِنَّمَا هُوَ إِلَٰهٌ وَاحِدٌ ۖ فَإِيَّايَ فَارْهَبُونِ

ហើយអល់ឡោះបានមានបន្ទូល(ទៅកាន់មនុស្សលោក) ថាៈ ចូរពួកអ្នកកុំយកព្រះពីរមកគោរពសក្ការៈឱ្យសោះ ជាការពិតណាស់ ទ្រង់ជាម្ចាស់តែមួយគត់ដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដ។ ដូចេ្នះចំពោះយើងតែមួយគត់ ពួកអ្នកត្រូវតែកោតខ្លាច។

តាហ្វសៀរ

ហើយអល់ឡោះជាម្ចាស់បានមានបន្ទូលទៅកាន់ខ្ញុំបម្រើរបស់ទ្រង់ទាំងអស់ថាៈ ចូរពួកអ្នកកុំយកព្រះពីរមកគោរពសក្ការៈឲ្យសោះ។ តាមពិត ទ្រង់(អល់ឡោះ)គឺជាព្រះជាម្ចាស់តែមួយគត់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ដោយគ្មានអ្នកទីពីរនោះទេ ហើយទ្រង់ក៏គ្មានដៃគូនោះដែរ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើង(តែមួយគត់) ហើយចូរកុំកោតខ្លាចអ្នកផ្សេងក្រៅពីយើងឲ្យសោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់