សូរ៉ា 16 · ជូស 14
An-Nahl · 16:43
وَمَا أَرْسَلْنَا مِنْ قَبْلِكَ إِلَّا رِجَالًا نُوحِي إِلَيْهِمْ ۚ فَاسْأَلُوا أَهْلَ الذِّكْرِ إِنْ كُنْتُمْ لَا تَعْلَمُونَ
ហើយយើងមិនបានបញ្ជូននរណាម្នាក់មុនអ្នក(មូហាំម៉ាត់) ក្រៅពីបុរសៗដែលយើងផ្ដល់វ៉ាហ៊ីដល់ពួកគេនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(ពួកមូស្ហរីគីនម៉ាក្កះ)សួរពួកដែលមានចំណេះដឹង (យ៉ាហ៊ូទី និងណាសរ៉នី)ចុះ ប្រសិនបើពួកអ្នកមិនបានដឹង។
តាហ្វសៀរ
ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្រៅពីបុរសៗដែលជាមនុស្សលោកធម្មតាដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេនោះឡើយ ហើយយើងក៏មិនបានបញ្ជូននូវអ្នកនាំសារណាម្នាក់អំពីពពួកម៉ាឡាអ៊ីកាត់នោះដែរ។ នេះហើយគឺជាមាគ៌ារបស់យើងដែលមានពីមុនមក។ ហើយប្រសិនបើពួកអ្នកបដិសេធចំពោះរឿងនោះ ចូរពួកអ្នកសួរទៅកាន់ពួកដែលគេផ្តល់គម្ពីរឲ្យពីមុន(ពួកយូដា និងពួកណាសរ៉នី) នោះពួកគេនឹងប្រាប់ពួកអ្នកថា ពិតណាស់បណ្តាអ្នកនាំសារទាំងអស់គឺជាមនុស្សលោក ពុំមែនជាម៉ាឡាអ៊ីកាត់នោះទេ ប្រសិនបើពួកអ្នកមិនដឹងថា ពួកគេ(បណ្តាអ្នកនាំសារដែលយើងបានបញ្ជូនមក) គឺជាមនុស្សលោកទេនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល