សូរ៉ា 16 · ជូស 14

An-Nahl · 16:42

الَّذِينَ صَبَرُوا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ

(អ្នកដែលភៀសខ្លួននោះ)គឺបណ្ដាអ្នកដែលអត់ធ្មត់ ហើយ ពួកគេប្រគល់ការទុកចិត្ដទៅចំពោះម្ចាស់របស់ពួកគេតែមួយគត់។

តាហ្វសៀរ

បណ្តាអ្នកដែលភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះទាំងនោះ ពួកគេគឺជាបណ្តាអ្នកដែលអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមរបស់ពួកគេ ការបែកពីក្រុមគ្រួសារនិងប្រទេសជាតិរបស់ពួកគេ ហើយពួកគេអត់ធ្មត់លើការគោរពប្រតិបត្តិអល់ឡោះ ព្រមទាំងប្រគល់ការទុកចិត្តរាល់កិច្ចការទាំងឡាយរបស់ពួកគេចំពោះម្ចាស់របស់ពួកគេតែមួយគត់។ ហេតុនេះហើយទើបអល់ឡោះជាម្ចាស់ទ្រង់ប្រទានដល់ពួកគេនូវការតបស្នងដ៏ធំធេងបែបនេះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

An-Nahl 16:42 · Tlawati