សូរ៉ា 16 · ជូស 14
An-Nahl · 16:41
وَالَّذِينَ هَاجَرُوا فِي اللَّهِ مِنْ بَعْدِ مَا ظُلِمُوا لَنُبَوِّئَنَّهُمْ فِي الدُّنْيَا حَسَنَةً ۖ وَلَأَجْرُ الْآخِرَةِ أَكْبَرُ ۚ لَوْ كَانُوا يَعْلَمُونَ
ហើយបណ្ដាអ្នកដែលបានភៀសខ្លួនក្នុងមាគ៌ារបស់ អល់ឡោះ ក្រោយពីពួកគេត្រូវបានគេធ្វើបាប យើងពិតជានឹងផ្ដល់ កន្លែងស្នាក់នៅយ៉ាងល្អប្រសើរដល់ពួកគេនៅក្នុងលោកិយនេះ។ ហើយចំពោះផលបុណ្យនៅថ្ងៃបរលោកវិញ គឺធំធេងជាងនេះទៅ ទៀត ប្រសិនបើពួកគេ(ពួកដែលធ្វើបាបគេ)បានដឹង។
តាហ្វសៀរ
ហើយបណ្តាអ្នកដែលបានបោះបង់ផ្ទះសម្បែង ក្រុមគ្រួសារ ហើយនិងទ្រព្យសម្បត្តិរបស់ពួកគេដោយធ្វើការភៀសខ្លួនពីប្រទេសដែលគ្មានជំនឿទៅកាន់ប្រទេសឥស្លាម ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ ក្រោយពីពួកប្រឆាំងបានធ្វើទុក្ខបុកម្នេញពួកគេ និងរឹតត្បិតចំពោះពួកគេនោះ យើងពិតជានឹងផ្តល់ឲ្យពួកគេនៅក្នុងលោកិយនេះនូវកន្លែងស្នាក់នៅមួយដែលពួកគេអាចសាងនូវភាពខ្លាំងក្លា(រឹងមាំ)របស់ពួកគេបាន។ ហើយសម្រាប់ផលបុណ្យនៅថ្ងៃបរលោកវិញ គឺធំធេងជាងនេះទៅទៀត ព្រោះក្នុងចំណោមនោះ គឺមានឋានសួគ៌។ ប្រសិនបើអ្នកដែលមិនបានធ្វើការភៀសខ្លួនទាំងនោះបានដឹងពីផលបុណ្យរបស់អ្នកដែលភៀសខ្លួននោះ ពួកគេនឹងមិនបោះបង់ការភៀសខ្លួននោះទេ(ពួកគេប្រាកដជានឹងភៀសខ្លួនដែរជាមិនខាន)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល