សូរ៉ា 16 · ជូស 14

An-Nahl · 16:44

بِالْبَيِّنَاتِ وَالزُّبُرِ ۗ وَأَنْزَلْنَا إِلَيْكَ الذِّكْرَ لِتُبَيِّنَ لِلنَّاسِ مَا نُزِّلَ إِلَيْهِمْ وَلَعَلَّهُمْ يَتَفَكَّرُونَ

(យើងបានបញ្ជូនបណ្ដាអ្នកនាំសារ)ជាមួយភស្ដុតាងៗនិង គម្ពីរជាច្រើនផងដែរ។ ហើយយើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក ដើម្បីឱ្យអ្នកពន្យល់ណែនាំដល់មនុស្សលោកនូវអ្វីៗដែលត្រូវបាន បញ្ចុះទៅឱ្យពួកគេ ហើយសង្ឃឹមថា ពួកគេចេះគិតពិចារណា។

តាហ្វសៀរ

យើងបានបញ្ជូនអ្នកនាំសារទាំងនោះក្នុងចំណោមមនុស្សលោកដោយនាំមកជាមួយនូវភស្តុតាងដ៏ច្បាស់លាស់ និងជាមួយនឹងគម្ពីរជាច្រើនដែលត្រូវបានគេបញ្ចុះមក។ ហើយយើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអានដើម្បីបកស្រាយបញ្ជាក់ដល់មនុស្សនូវអ្វីដែលពួកគេត្រូវការការបញ្ជាក់បកស្រាយអំពីវា សង្ឃឹមថាពួកគេចេះត្រិះរិះពិចារណា ហើយយកវាជាមេរៀននូវអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់