សូរ៉ា 16 · ជូស 14

An-Nahl · 16:38

وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ ۙ لَا يَبْعَثُ اللَّهُ مَنْ يَمُوتُ ۚ بَلَىٰ وَعْدًا عَلَيْهِ حَقًّا وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ

ពួកគេបានស្បថនឹងអល់ឡោះនូវពាក្យសម្បថយ៉ាងមោះ មុតថាៈ អល់ឡោះនឹងមិនប្រោសអ្នកណាដែលស្លាប់ឱ្យរស់ឡើងវិញ ឡើយ។ ផ្ទុយទៅវិញមិនដូច្នោះទេ ការសន្យាអំពីវា(ការប្រោស)គឺ ជាការពិត ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។

តាហ្វសៀរ

ហើយពួកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះបានធ្វើការស្បថស្បែយ៉ាងម៉ឺងម៉ាត់ចំពោះវាថាៈ អល់ឡោះជាម្ចាស់ទ្រង់មិនពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញឡើយ ខណៈដែលពួកគេពុំមានអំណះអំណាងអ្វីដែលបញ្ជាក់ដូច្នោះសោះនោះ។ ផ្ទុយទៅវិញគឺមិនដូច្នោះឡើយ អល់ឡោះជាម្ចាស់ទ្រង់នឹងពង្រស់រាល់អ្នកដែលស្លាប់ទាំងអស់ឲ្យរស់ឡើងវិញ ហើយវាគឺជាការសន្យាមួយដែលពិតប្រាកដ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងថា អល់ឡោះជាម្ចាស់នឹងពង្រស់មនុស្សស្លាប់ឲ្យរស់ឡើងវិញនោះទេ។ ដូច្នេះ ពួកគេក៏បដិសេធនឹងការពង្រស់ឡើងវិញនេះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់