សូរ៉ា 16 · ជូស 14

An-Nahl · 16:37

إِنْ تَحْرِصْ عَلَىٰ هُدَاهُمْ فَإِنَّ اللَّهَ لَا يَهْدِي مَنْ يُضِلُّ ۖ وَمَا لَهُمْ مِنْ نَاصِرِينَ

ទោះបីជាអ្នក(មូហាំម៉ាត់)ព្យាយាមបង្ហាញផ្លូវល្អដល់ ពួកគេ(ពួកមូស្ហរីគីន)យ៉ាងណាក៏ដោយ ក៏អល់ឡោះពិតជានឹងមិន ចង្អុលបង្ហាញចំពោះអ្នកដែលទ្រង់ធ្វើឱ្យគេវងេ្វងនោះដែរ។ ហើយ ពួកគេនឹងពុំមានអ្នកជួយឡើយ។

តាហ្វសៀរ

ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្យាយាមអស់ពីលទ្ធភាពរបស់អ្នកក្នុងការអំពាវនាវពួកគេ និងព្យាយាមក្នុងការចង្អុលបង្ហាញពួកគេ ព្រមទាំងយកហេតុជាបច្ឆ័យទៀតក៏ដោយ ក៏អល់ឡោះជាម្ចាស់ទ្រង់ពិតជានឹងមិនផ្តល់ការចង្អុលបង្ហាញចំពោះពួកដែលទ្រង់ធ្វើឲ្យគេវង្វេងនោះដែរ។ ហើយសម្រាប់ពួកគេ គ្មាននរណាម្នាក់ដែលជួយការពារពួកគេពីទណ្ឌកម្មក្រៅពីអល់ឡោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់