សូរ៉ា 16 · ជូស 14

An-Nahl · 16:36

وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَسُولًا أَنِ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ ۖ فَمِنْهُمْ مَنْ هَدَى اللَّهُ وَمِنْهُمْ مَنْ حَقَّتْ عَلَيْهِ الضَّلَالَةُ ۚ فَسِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ

ហើយជាការពិតណាស់ រាល់ប្រជាជាតិនីមួយៗយើងបាន តែងតាំងអ្នកនាំសារម្នាក់ ដោយគេបង្គាប់ពួកគេឱ្យគោរពសក្ការៈ ចំពោះអល់ឡោះ និងចៀសវាងពីតហ្គ៊ូត។ ហើយក្នុងចំណោមពួក គេមានអ្នក ដែលអល់ឡោះបានចង្អុលបង្ហាញ ហើយក្នុងចំណោម ពួកគេក៏មានអ្នកដែលត្រូវទទួលនូវភាពវងេ្វងដែរ។ ហេតុនេះ ចូរ ពួកអ្នកធ្វើដំណើរនៅលើផែនដីនេះ ហើយចូរពួកអ្នកមើលចុះ ថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចម្តេច?

តាហ្វសៀរ

ហើយជាការពិតណាស់ រាល់ប្រជាជាតិជំនាន់មុនៗទាំងនោះ យើងបានតែងតាំងនូវអ្នកនាំសារម្នាក់ ដោយគេបង្គាប់ប្រើប្រជាជាតិរបស់ខ្លួនឲ្យគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងបោះបង់ចោលការគោរពសក្ការៈចំពោះអ្នកផ្សេងពីទ្រង់ ដូចជារូបបដិមា ពពួកស្ហៃតន ហើយនិងអ្វីផ្សេងៗទៀត។ ពេលនោះក្នុងចំណោមពួកគេ មានអ្នកដែលអល់ឡោះចង្អុលបង្ហាញដល់គេ។ ដូច្នេះ គេក៏មានជំនឿនិងដើរតាមអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមក។ ហើយក្នុងចំណោមពួកគេទៀត មានអ្នកដែលប្រឆាំងនឹងអល់ឡោះ និងប្រឆាំងនឹងអ្នកនាំសាររបស់ទ្រង់។ ដូចនេះ ទ្រង់មិនចង្អុលបង្ហាញដល់គេឡើយ។ ដូចនេះ ភាពវង្វេងចាំបាច់ត្រូវតែកើតឡើងចំពោះពួកគេ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីនេះដើម្បីអាចមើលឃើញដោយផ្ទាល់ភ្នែករបស់ពួកអ្នក ថាតើកន្លែងវិលត្រឡប់របស់ពួកដែលបដិសេធ ក្រោយពីទណ្ឌកម្មនិងការបំផ្លិចបំផ្លាញកើតមានចំពោះពួកគេហើយនោះយ៉ាងដូចម្តេចទៅ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់